Mobile Version

គេហទំព័រ Access Washington ជាភាសាខ្មែរ


សូម​​ស្វាគមន៍​​មក​​កាន់​​គេហទំព័រ​​ Access Washington, ដែល​ជា​​​មាគ៌ា​​​ឈាន​​​មក​​​កាន់​​​រដ្ឋាភិបាល​​​រដ្ឋ​​វ៉ាស៊ីន​តោន​​នៅ​​លើ​​ប្រព័ន្ធ​​អ៊ីនធើណែត​។ Access Washington ផ្តល់​​ជូន​​ប្រិយ​មិត្ត​​ និង​អ្នក​​ជំនួញ​​ទាំង​​ឡាយ​​នូវ​​ព័ត៌មាន​​ និង​​សេវា​កម្ម​​ទាំង​​ឡាយ​​ដែល​​លោក​​អ្នក​​ចង់​​បាន​ - ​នៅ​ពេល​ណា​ និង​ទី​ណា​​ដែល​ពួក​គេ​ចង់​បាន​​។

ខាង​​ក្រោម​​នេះ​គឺ​​ជា​​តំណ​​ភ្ជាប់​​ទៅ​​កាន់​​ព័ត៌មាន​ និង​សេវា​កម្ម​​​ជា​ភាសា​​ខ្មែរ​ ដែល​មាន​​នៅ​​លើ​​គេហ​ទំព័រ​​របស់​​ទី​​ភ្នាក់​ងារ​នានា​នៅ​ក្នុង​រដ្ឋ។ ទំព័រ​​នេះ​នឹង​​ត្រូវ​​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ជា​បន្ថែម​ទៀត​ នៅ​​រាល់​វេលា​​ណា​​​​យើង​​ទទួល​បាន​ព័ត៌មាន​ និង​ សេវា​កម្ម​​បន្ថែម​។

ការ​បោះ​ឆ្នោត​

ព័ត៌មានស្ដីពី​ភាពអាសន្ន

ព័ត៌មានស្ដីពីការងារ ព័ត៌មាន​ស្ដីពី​សុខ​ភាព​ និង​សេវា​សុខាភិភាព
  • មេឌីខេឌ (Medicaid)​ - កម្ម​វិធី​ធានា​រ៉ាប់​រង​សុខ​ភាព​របស់​សហព័ន្ធ​និង​រដ្ឋ​សម្រាប់​បណ្ដា​ជន​មួយ​ចំនួន,​ ដោយ​សរុប​ទាំង​កុមារ,​ មនុស្ស​ចាស់​ជរា,​ មនុស្ស​ពិការ​ភ្នែក,​ និង/ឬ​មនុស្ស​មាន​ពិការ​ភាព​ដទៃៗ​ទៀត,​ ដែល​មាន​ប្រាក់​ចំណូល​ទាប​ ហើយ​ដែល​មាន​លក្ខណ​សម្បត្តិ​ទទួល​ជំនួយ​គួប​ផ្សំ​ប្រាក់​ចំណូល​របស់​សហ​ព័ន្ធ​ ដើម្បី​ជួយ​បង់​ការ​ចំណាយ​លើ​ថ្លៃ​វេជ្ជ​សាស្ត្រ​ផ្សេងៗ។
  • ការ​ការ​ពារ​មេរោគ​ឆ្លង​ - តម្រុយ​ជួយ​គំនិត​ខ្លះៗ​ដែល​បាន​ផ្តល់​ដោយ​ក្រសួង​​សុខា​ភិបាល​ ដើម្បី​ជួយ​លោក​អ្នក​ពី​ការ​ឆ្លង​មេរោគ​​រាត​ត្បាត​ផ្លូវ​ដង្ហើម​ និង​មេរោគ​ឆ្លង​ដ៏​កាច​សាហាវ​ដទៃៗ​ជា​ច្រើន​ទៀត។​
ព័ត៌មាន​ស្ដីពី​សេវា​សង្គម​​កិច្ច

  • ទម្រង់​បែប​បទ​ដាក់​ពាក្យ​សុំ​ជំនួយ​ - ជំនួយ​បណ្ដោះ​អាសន្ន​សម្រាប់​គ្រួសារ​ក្រខ្សត់ (Temporary Assistance for Needy Families, TANF) ផ្ដល់​ជំនួយ​ប្រាក់​ និង​ជំនួយ​វេជ្ជ​សាស្ត្រ​សម្រាប់​បណ្ដា​គ្រួសារ​ដែល​កំពុង​ត្រូវ​ការ​ការ​ជួយ​ឧបត្ថម្ភ​ជា​ចាំ​បាច់។​ គ្រួសារ​ខ្លះ​ត្រូវ​ចូល​រួម​ក្នុង​កម្ម​វិធី WorkFirst Program (ការ​ងារ​បឋម)។​ កម្ម​វិធី WorkFirst Program គឺ​ជា​កម្ម​វិធី​មួយ​ ដើម្បី​ជួយ​បណ្ដា​អ្នក​ចូល​ក្នុង​ការ​ស្វែង​រក​ និង​រក្សា​ការ​ងារ។
  • ជំនួយឧបត្ថម្ភ​កូន - បណ្ដា​កម្ម​វិធី​ទាំង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​​ធានា​​​​ថា​​ ឪពុក​​ម្តាយ​​ទាំង​ឡាយ​​​បាន​​ផ្តល់​ការ​​​​អាហារ​កិច្ច​ឧបត្ថម្ភ​​ទាំង​​ផ្នែក​​ហិរញ្ញវត្ថុ​​ ទាំង​ផ្នែក​សុខា​ភិបាល​ដល់​កូនៗ​របស់​ពួក​គេ។
  • ពិការភាពផ្នែកសតិបញ្ញា - កម្ម​វិធី​សម្រាប់​អតិថិជន​ដែល​មាន​ការ​លូត​លាស់​យឺត​យ៉ាវ​ផ្នែក​សតិ​បញ្ញា (mental retardation), ការ​លូត​លាស់​យឺត​យ៉ាវ​ (តាំង​ពី​​កំណើត​​រហូត​​ដល់​​អាយុ​​​ 6​ ឆ្នាំ)​, ការ​ពិការ​ខួរ​ក្បាល​​ដោយ​សារ​​ការ​​មាន​របួស​ខួរ​ក្បាល​​ក្នុង​​ពេល​​សម្រាល​​ (cerebral palsy), រោគ​អូធីសម៍​ (autism), រោគ​អេភីលែបស៊ី (epilepsy), ឬ​ចម្ងឺ​សរសៃ​​ប្រសាទ​​ផ្សេងៗ​ទៀត​ ​ដែល​មាន​លក្ខណៈ​​ស្រដៀង​គ្នា​​នឹង​​ការ​លូត​លាស់​​យឺត​យ៉ាវ​​ផ្នែក​​សតិ​​បញ្ញា​​ ដែល​ចាប់​ផ្តើម​មុន​អាយុ​ 18 ឆ្នាំ ហើយ​ចេះ​តែ​វិវត្តន៍​ទៅ​មុខ​​ដោយ​​គ្មាន​​កាល​​កំណត់។
Display problems?
Please see the Access Washington Language Resource page.

មាន​​បញ្ហា​​ក្នុង​​ការ​​អាន​អត្ថ​បទ​ឬ​?
សូមអញ្ជើញ​ចូល​ទៅ​អាន​មើល​ទំព័រ​ ធន​ធាន​ភាសា​របស់ Access Washington


ទំព័រ​នេះ​ត្រូវ​បាន​​ប្រែ​សម្រួល​ជា​​ភាសា​​ខ្មែរ​ ក្នុង​​គោល​បំណង​​ដើម្បី​ជួយ​ពល​រដ្ឋ​នៃ​រដ្ឋ​វ៉ាស៊ីនតោន​​ទាំង​អស់​ ឲ្យ​អាច​ស្វែង​​យល់​អំពី​ព័ត៌មាន​​ទាក់​ទង​​នឹង​​រដ្ឋាភិបាល​​រដ្ឋ​បាន​ដោយ​ងាយ​ស្រួល។ ទំព័រ​នេះ​អាច​នឹង​​ពុំ​​មាន​​ព័ត៌មាន​​ជា​ភាសា​ខ្មែរ​ទាំង​ស្រុង​ទេ។​ ក្រសួង​គ្រប់​គ្រង​សេវា​ព័ត៌មាន (Department of Information Services) មិន​អាច​ធានា​អំពី​ភាព​ត្រឹម​ត្រូវ​ឥត​​ខ្ចោះ​ទៅ​លើ​ព័រ​​ព័ត៌មាន​ជា​ភាសា​​បរ​ទេស​ណា​មួយ​ ដែល​បាន​និង​កំពុង​បង្ហោះ​ផ្សាយដោយ​ផ្ទាល់​ ឬ​តាម​រយៈ​ការ​ត​ភ្ជាប់​ពី​បណ្ដាញ​ផ្សេងៗ​លើ​គេហ​ទំព័រ​របស់​ Access Washington បាន​​ឡើយ​។​ អាស្រ័យ​ហេតុ​នេះ យើង​សូម​ប្រកាស់​មិន​ទទួល​ខុសត្រូវ​លើ​រាល់ការ​បាត់បង់​នានា​ ដែល​អាច​នឹង​បង្កឡើង​ដោយភាពមិន​ត្រឹមត្រូវ​នៃការប្រែ​សម្រួល​ទាំងនេះទេ។ យើងសូមប្រើប្រាស់​ទំព័រជាភាសា​អង់គ្លេស​ទុក​ជាឯកសារយោងផ្លូវការរបស់យើង។

សូម​​ពិនិត្យ​​មើល​​គេហ​ទំព័រ​​ខាង​លើ​​ ដើម្បី​ស្វែង​យល់​អំពី​សេចក្តី​​ប្រកាស​​មិន​ទទួល​ខុស​ត្រូវ,​ សេចក្ដី​ជូន​ដំណឹង​ស្ដីពី​សិទ្ធិ​​ឯក​ជន,​ បទ​បញ្ជា​ផ្ទៃ​ក្នុង​ស្ដីពី​មាតិកា​ព័ត៌មាន​ដែល​តភ្ជាប់​មក​ពី​បណ្ដាញ​ខាង​ក្រៅ,​ និង​ព័ត៌មាន​ពាក់​ព័ន្ធ​ដទៃៗ​​ទៀត។